លោក Kloop ​ស្នើ​សុំ​អ្នក​គាំទ្រ​ឱ្យ​រង់ចាំ​ឱកាស​ល្អ ​អបអរ​ពាន​ជាមួយ​គ្នា​

​លោក​ Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​ស្នើ​សុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ឱ្យ​រង់ចាំ​ឱកាស​ល្អ ​ដើម្បី​អាច​អបអរ​ពាន​រង្វាន់​ជាមួយ​គ្នា​បាន​។

​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ចេញ​មក​អបអរ ​ក្រោយ​ពី​ពួកគេ​បាន​ដឹង​ថា​ក្រុម Liverpool ​បាន​ឈ្នះ​ពាន​រង្វាន់ Premier League ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​ការ​ចេញ​មក​អបអរ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​ក្រុង​បារម្ភ​ពី​សុវត្ថិភាព​ទៅ​វិញ​ទេ ​ព្រោះ​អាច​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ Covid-19 ​ទ្រង់ទ្រាយ​ធំ​ក៏​ថា​បាន។

​បើ​តាម​សារ​របស់​លោក Klopp ​បាន​និយាយ​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា​៖ “ខ្ញុំ​ក៏​ជា​មនុស្ស ​ការ​រំភើប​ចិត្ត​របស់​អ្នក ​ក៏​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​ពេល​នេះ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​យើង​មិន​អាច​ជួបជុំ​គ្នា​ច្រើន​បាន​នោះ​ទេ។ ​យើង​ត្រូវ​តែ​គោរព​ចំពោះ​ការ​លះបង់​របស់​ក្រុម​គ្រូ​ពេទ្យ ​ប៉ូលិស ​និង​អ្នក​ដែល​បាន​ចូល​រួម​ទប់​ស្កាត់​មេរោគ Covid-19 ​ទាំង​អស់​គ្នា។ ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​អា​ជប់លៀង​ជុំ​គ្នា​នៅ​ពេល​ខាង​មុខ​នេះ”៕ប្រភព Bbc

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT