Pjanic ​ក្លាយ​ជា​កីឡាករ Barcelona ​ផ្លូវការ​ហើយ​

​ក្រុម Barcelona ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​កីឡាករ Miralem Pjanic ​បាន​ក្លាយ​ជា​កីឡាករ​របស់​ពួកគេ​ហើយ ​ដែល​ជា​ការ​ប្ដូរ​គ្នា​ជាមួយ​កីឡាករ Arthur ។

​ក្រុម Barcelona ​និង Juventus ​បាន​សម្រេច​ការ​ផ្ទេរ​មួយ​នេះ​ហើយ ​ដោយ Arthur ​ទៅ​លេង​នៅ​អ៊ីតាលី ​ហើយ​ Pjanic ​មក​លេង​នៅ​អេស្ប៉ាញ​វិញ។ ​ការ​ដោះដូរ​គ្នា​នេះ​ដែរ ​ក្រុម Juventus ​ត្រូវ​ថែម​លុយ​ឱ្យ Barcelona ​ជាង​១០​លាន​ផោន​ទៀត​ដែរ។ ​សម្រាប់ Pjanic ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ម្នាក់ ​ពោល​គឺ​បច្ចុប្បន្ន​នេះ​រូបគេ​មាន​វ័យ​៣០​ឆ្នាំ​ហើយ ​និង​បង្ហាញ​ខ្លួន​បាន​២១៤​ប្រកួត​ឱ្យ Juventus ​។

​ដោយ​ឡែក​សម្រាប់ Arthur ​វិញ ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​ទើប​ចូល​រួម​ជាមួយ​ក្រុម Barcelona ​ប៉ុន្តែ​មិន​សូវ​មាន​ឱកាស​ពេញលេញ​ដើម្បី​បង្ហាញ​សមត្ថភាព​នោះ​ទេ។​ ទៅ​លេង​នៅ Juventus ​នេះ រូបគេ​រំពឹង​ថា​នឹង​អាច​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ហើយ៕ប្រភព Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT