នៅ​អាស៊ី​អាគ្នេយ៍ សម្រាប់​ប្រទេស​ថៃ​គាំទ្រ​ខ្លាំង ​ក្លឹប Liverpool ខណៈ​កម្ពុជា​បាក់ទៅលើ​ក្លឹប Chelsea

ប្រាកដ​ជា​មាន​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​មួយ​ចំនួន​ធំ ធ្លាប់​បាន​ឆ្ងល់​ថា​តើ​ប្រទេស​កម្ពុជា ​មាន​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់​នៅ​អឺរ៉ុប​ណា​មួយ​ខ្លាំង​បំផុត?

បើ​តាម​របាយការណ៍​ពី​ទំព័រ Asean Football ដែល​ជា​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​នោះ បាន​បង្ហាញ​ចម្លើយ​ថា សម្រាប់​កម្ពុជា​គឺ​គាំទ្រ​ខ្លាំង​ទៅ​លើ​ក្លឹប​បាល់ទាត់​តោ​ខៀវ Chelsea ពោល​គឺ​ដូច​ទៅ​នឹង​ប្រទេស​ឡាវ​ដែរ។

ក្នុង​នោះ​ប្រទេស​ទាំង ១១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​គឺ​គាំទ្រ​ក្លឹប​ Manchester United តួ​យ៉ាង​ដូច​ជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ទីម័រ​ខាង​កើត និង​វៀតណាម។

ដោយ​ឡែក​សម្រាប់​ប្រទេស​ថៃ និង​ប្រ៊ុយណេ គឺ​រាប់​ថា​ភាគ​ច្រើន​គាំទ្រ​ក្លឹប Liverpool ស្រប​ពេល​ដែល​កម្ពុជា និង​ឡាវ​គាំទ្រ​ក្លឹប​ Chelsea ហើយ​មាន​តែ​ប្រទេស​ហ្វីលីពីន​មួយ​គត់​ដែល​បាក់​ខ្លាំង​ទៅ​លើ​ក្លឹប​កាំភ្លើង​ធំ Arsenal។

បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា នេះ​ជា​ស្ថិតិ​ដែល​ចុះ​ផ្សាយ​ដោយ​ Asesan Football ពោល​មិនមែន​យើង​ចុះ​ផ្សាយ​ចេញ​ពី​ការ​យល់​ឃើញ​ផ្ទាល់​នោះ​ឡើយ។ ចុះ​សម្រាប់​អ្នក​រាល់​គ្នា​វិញ តើ​ពេញចិត្ត​ក្លឹប​ណា​ជាង​គេ សូម​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT