Roberto និង Busquets មាន​ឈ្មោះ​ត្រលប់​មក​វិញ​នូវ​បញ្ជី​កីឡាករ Barca ត្រៀម​តតាំង AT Madrid

នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ ក្លឹប Barcelona នឹង​បើក​ការ​តតាំង​ទល់​ក្លឹប Atletico Madrid ដែល​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Barcelona ដែល​ស្មើ​ ២-២ ទល់​ Celta Vigo កាល​ពី​ពេល​កន្លង​ទៅ ចាំ​បាច់​ត្រូវ​ការ ៣ ពិន្ទុ​ដើម្បី​ដាក់​សម្ពាធ​សង​ទៅ​លើ Real Madrid វិញ ដែល​កំពុង​នាំ​មុខ​ខ្លួន​ពីរ​ពិន្ទុ​នៅ​តារាង LaLiga។

ក្លឹប​កាតាឡាន់​ក៏​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​ខាង​លើ​មក​ហើយ ដោយ​ឃើញ​ថា វត្តមាន​របស់ Sergi Roberto និង Sergio Busquets បាន​ត្រលប់​មក​វិញ​ក្រោយ​ខកខាន​នៅ​ប្រកួត​កន្លង​ទៅ។ ជាង​នេះ​សម្រាប់ Arthur ដែល​ល្ហិចល្ហៀង​ចចាមអារ៉ាម​ចាកចេញ​ពី​ក្លឹប ក៏​នៅ​តែ​បន្ត​មាន​ឈ្មោះ​ដូច​គ្នា។

បញ្ជី​កីឡាករ​ពេញ​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Ter Stegen, Neto, Pena

ខ្សែការពារ: Semedo, Pique, Lenglet, Araujo, Firpo, Alba, Umtiti, Roberto, Cuenca

ខ្សែបម្រើ: Rakitic, Busquets, Arthur, Vidal, Puig, Collado, Monchu

ខ្សែប្រយុទ្ធ: Suarez, Messi, Griezmann, Braithwaite, Fati

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT