ក្រុមជម្រើសជាតិឈុតធំចំនួន ៣៥ប្រភេទកីឡា ត្រូវបានប្រមូលផ្តុំឡើងវិញ

ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិឈុតធំចំនួនប្រភេទកីឡា៣៥ ក្នុងនោះមានកីឡាជនពិការត្រូវបានក្រសួងអប់រំ យុវន និងកីឡាអនុញ្ញាតឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញរយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់នៅក្នុងតារាងកំណត់ចំនួនប្រមូលផ្តុំ កាលពីពេលថ្មីៗនេះថា ប្រភេទកីឡាទាំង៣៥នេះ មានក្រុមកីឡាជនពិការ (៥២នាក់) និង៣៤ប្រភេទកីឡាត្រូវបានចែកចេញជា៥ផ្នែកគឺ ទី១-ប្រភេទកីឡាសក្តានុពល មាន១០ប្រភេទកីឡា (តេក្វាន់ដូWT ប៉េតង់ ជឺជីតស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរ ប្រដាល់សកល…)។

ទី២-ប្រភេទកីឡាប្រជាប្រិយមាន២ប្រភេទកីឡា (បាល់ទះ បាល់បោះ)។ ទី៣-ប្រភេទកីឡាដែលចាំបាច់មានចំនួនពីរ (អត្តពលកម្ម និងហែលទឹក)។ ទី៤-ប្រភេទកីឡាកំពុងអភិ   វឌ្ឍន៍ និងជំរុញដណ្តើមមេដាយមានចំនួន១៦ (វាយកូនបាល់ វូស៊ូ កាយសម្ព័ន្ធ វាយសី ទ្រីយ៉ាត្លុង…) ។ ទី៥-ប្រភេទកីឡា ដែលត្រៀមប្រកួតលក្ខណៈអន្តរជាតិនានាមានចំនួន៤ (វូវីណាម តេក្វាន់ដូ ITF អុកចត្រង្គ…)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT