Pique ​៖​DNA ​របស់Barcelona ​គឺ​ប្រយុទ្ធ​ដល់​នាទី​ចុង​ក្រោយ ​

​ក្រុម Barcelona ​បាន​ធ្លាក់​មក​លេខ​២​ក្នុង​តារាង La Liga ​វិញ​ហើយ ក្រោយ​ពី​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Espanyol ​កាល​ពី​យប់មិញ​នេះ។

​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​នេះ ​ក្រុម Barcelona ​បាន​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Real Madrid ​ចំនួន​២​ពិន្ទុ ​ស្រប​ពេល​ការ​ប្រកួត​វិញ​នៅ​សល់​៦​ប្រកួត​ទៀត ​ទើប​បញ្ចប់​រដូវ​កាល​។ ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ ​សម្រាប់ Pique ​ដែល​ជា​ខ្សែ​ការពារ​យល់​ឃើញ​ថា​វា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ​ក្រុម Barcelona ​នៅ​តែ​មាន​ឱកាស​ជា​និច្ច​សម្រាប់​ការ​ត្រលប់​ទៅ​កំពូល​តារាង​វិញ។

​អតីត​កីឡាករ Manchester United ​ខាង​លើ​និយាយ​ថា​៖ “DNA ​របស់​ក្រុម Barcelona ​គឺ​ប្រកួត​ប្រជែង​រហូត​ដល់​នាទី​ចុង​ក្រោយ។ ​សូម​ចង់ចាំ​រឿង​នេះ ​យើង​ជា​ក្រុម Barcelona ​ហើយ​ការ​ប្រកួត​ក៏​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ដែរ។ ​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ម្ដង​ទៀត”។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​អង្គារ​នោះ​ គឺ​ក្រុម Barcelona ​ត្រូវ​ប៉ះ​ក្រុម​លេខ​៣ Atletico Madrid ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT