រក​ឃើញ​៤​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ FA Cup ​ហើយ​

​ការ​ប្រកួត​ពាន FA  Cup ​របស់​អង់គ្លេស ​បាន​រក​ឃើញ​ក្រុម​៤ ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ Manchester United , Chelsea , Arsenal ​និង Manchester City ​។

​ក្រុម​ទាំង​៤​ខាង​លើ​នេះ ​មាន​៣​ក្រុម​ដែល​ជា​ក្រុម​ជោគជ័យ​ជាង​គេ ឬ​អាច​និយាយ​បាន​ថា​ឈ្នះ​ពាន​រង្វាន់ FA Cup ​នេះ​បាន​ច្រើន​ជាង​គេ។ ​ក្រុម​កាំភ្លើង​ធំ Arsenal ​ឈ្នះ​វា​បាន​១៣​ដង ​ខណៈដែល​ក្រុម Man Utd ​វិញ ​ឈ្នះ​បាន​១២​ដង ​និង Chelsea ​ឈ្នះ​បាន​៨​ដង។ ​ដោយ​ក្រុម​ទាំង​៤​នេះ ​ក៏​ដឹង​ថា​ក្រុម​ណា​ប៉ះ​ក្រុម​ណា​រួច​ហើយ​ផង​ដែរ គឺ​ក្រុម Man Utd ​ប៉ះ Chelsea ​និង​ក្រុម Arsenal ​ប៉ះ​ក្រុម Man City ​។

​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Wembley ​នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​កក្កដា​ឆ្នាំ​២០២០។ ​ដោយ​ឡែក​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ  ធ្វើ​នៅ​កីឡដ្ឋាន​នេះ​ដដែល ​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២០៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT