មុន​ប៉ះ Real Madrid ​ក្រុម Espanyol ​បណ្ដេញ​អ្នក​ចាត់ការ​ចោល​ហើយ​

​ក្រុម Espanyol ​បាន​បណ្ដេញ​លោក ​Abelardo Fernandez ​អ្នក​ចាត់ការ​របស់​ខ្លួន​ចោល​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​មុន​ពេល​ប៉ះ​ក្រុម Real Madrid ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ​។

​​ក្រុម Espanyol ​ធ្វើ​មិន​បាន​ល្អ​ឡើយ​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយ​បច្ចុប្បន្ន​ពួកគេ​ស្ថិត​នៅ​បាត​តារាង​ឯ​ណោះ ​ហើយ​អាច​នឹង​ត្រូវ​កាត់​ចោល​ថែម​ទៀត ព្រោះ​នៅ​សល់​៧​ប្រកួត​ទៀត​ ពួកគេ​នៅ​ក្រោម​៨​ពិន្ទុ​ពី​តំបន់​សុវត្ថិភាព។ ​ដោយសារ​តែ​លទ្ធផល​មិន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​នេះ​សម្រេច​ចិត្ត​ដក​លោក  Abelardo ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​តែ​ម្ដង។

ការ​ប្រកួត​ទល់​ក្រុម​យក្ស Real Madrid ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​លោក Francisco Rufete ​តួ​នាទី​ជា Sporting Director ​នៅ​ក្លឹប Espanyol ​នឹង​មក​ឈរ​បញ្ជា​កូន​ក្រុម​តែ​ម្ដង។ ​លោក​នឹង​កាន់​តំណែង​អ្នក​ចាត់ការ​នេះ រហូត​ដល់​ចប់​រដូវ​កាល​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT