Suarez ​៖ ​យើង​នឹង​រង់ចាំ​មើល ​ក្រុម Real Madrid ​បាត់​បង់​ពិន្ទុ​ដែរ​

​ក្រុម Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Celta Vigo ​ក្នុង​លទ្ធផល ​២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត La Liga ​កាល​ពី​យប់មិញ​នេះ​។

​ជាមួយ​លទ្ធផល​ស្មើ​នៅ​យប់មិញ​នេះ​ដែរ ​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​សង្ឃឹម​ច្រើន​ហើយ​ក្នុង​ការ​នាំ​មុខ​កំពូល​តារាង ​តែ​បើ​តាម​សម្ដី​របស់ Suarez ​វិញ​យល់​ឃើញ​ថា​ប្រកួត​ខាង​មុខ ​ក្រុម​របស់​លោក Zidane ​ក៏​នឹង​មាន​បាត់​ពិន្ទុ​ដូច​គ្នា។ ​ខណៈ​ដែល​មតិ​នេះ ​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​ធ្លាប់​គិត​បែប​នោះ​ដែរ។

​ខ្សែ​ប្រយុទ្ធ Suarez ​បាន​និយាយ​ថា​៖ “យើង​មាន​អារម្មណ៍​មិន​ល្អ​ឡើយ ដែល​បាត់​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​យប់មិញ​។ ​លទ្ធផល​គឺ​ក្នុង​ដៃ​របស់​យើង​គ្រប់​ប្រកួត ​ហើយ​ពេល​នេះ​យើង​នឹង​រង់ចាំ​មើល​ក្រុម Real Madrid ​បាត់​បង់​ពិន្ទុ​ដែរ។ នៅ​មាន​ប្រកួត​ពិបាក​ៗ​ទៀត​សម្រាប់​ក្រុម Real Madrid ​ដែល​ត្រូវ​ជួប”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT