​អាយុ​ទើប​ស្រករ ១៩-២០ តែ​យុវជន ១០ រូប​នេះ កើប​លុយ​បាន​រាប់​លាន​ក្នុង​មួយ​ឆ្នាំៗ

បើ​និយាយ​ពី​កីឡាករ​បាល់ទាត់​ដែល​រក​ចំណូល​ពី​ទីលាន​ប្រកួត​បាន​ច្រើន​បំផុត​នោះ​គឺ Cristiano Roanldo និង Lionel Messi ដែល​អ្នក​ទាំង​ពីរ​មាន​បទពិសោធន៍​ជោកជាំ​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​វិស័យ​បាល់ទាត់។

ប៉ុន្តែ​យុវជន​ជំនាន់​ក្រោយ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ត្រូវ​បាន​គេ​​ដឹង​ថា​ទទួល​បាន​ប្រាក់​ពលកម្ម​មិន​តិច​នោះ​ដែរ​ពី​ក្លឹប​កំពូលៗ​នៅ​អឺរ៉ុប តួ​យ៉ាង​ដូច​ជា Kylian Mbappe, Jadon Sancho និង និងRodrygo ជា​ដើម។

ត​ទៅ​នេះ យើង​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ ១០ រូប ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ទីលាន​ប្រកួត៖ (ប្រាក់​ពលកម្ម​គិត​ជា ដុល្លារ/សប្ដាហ៍)

១០. Erling Haaland វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប Dortmund រក​បាន​ ១២០ ០០០ ដុល្លារ/សប្ដាហ៍


៩.Vinicius Junior វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប Real Madrid រក​បាន​ ១៤៨ ០០០ ​ដុល្លារ/សប្ដាហ៍
៨.Rodrygo Goes វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប Real Madrid រក​បាន ១៦០ ០០០ ​ដុល្លារ/សប្ដាហ៍
៧.Callum Hudson-Odoi វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប Chelsea រក​បាន​ ២២២ ០០០ ដុល្លារ/សប្ដាហ៍
៦.Jadon Sancho វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប Dortmund រក​បាន ២៣៤ ០០០ ដុល្លារ/សប្ដាហ៍
៥.Gianluigi Donnaruma វ័យ ១៩ ឆ្នាំ​លេង​ឲ្យ​ក្លឹប AC Milan រក​បាន ២៤០ ០០០ ដុល្លារ/សប្ដាហ៍


៤.Christian Pulisic វ័យ ២១ ឆ្នាំ​លេង​ឲ្យ​ក្លឹប Chelsea រក​បាន ២៨៣ ០០០ ដុល្លារ/សប្ដាហ៍
៣.Matthijs de Ligt វ័យ ២០ ឆ្នាំ​លេង​ឲ្យ​ក្លឹប Juventus រក​បាន ៣០២ ០០០ ដុល្លារ/សប្ដាហ៍
២.Joao Felix វ័យ ២០ ឆ្នាំ​លេង​ឲ្យ​ក្លឹប Atletico Madrid រក​បាន ៣១៤ ០០០ ដុល្លារ/សប្ដាហ៍

សម្រាប់​ Kylian Mbappe ដែល​ឈរ​ចំណាត់ថ្នាក់​ទី ១ នាម​ជា​កីឡាករ​វ័យ​ក្មេង​រក​ចំណូល​បាន​ច្រើន​បំផុត គឺ​មាន​អាយុ ២១ ឆ្នាំ​លេង​ឲ្យ​ក្លឹប Paris Saint-Germain ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ ៤០០ ០០០ ដុល្លារ/សប្ដាហ៍ ហើយ​នេះ​បើ​គិត​ជា​វិនាទី ​រៀងរាល់ ១ វិនាទី​សម្រាប់ Mbappe គឺ​មាន​ចំណូល​ចូល​ហោប៉ៅ ដល់​ទៅ ០,៦៦ ដុល្លារ​ពី​នាម​ជា​កីឡាករ​បាល់ទាត់​ឲ្យ​ក្លឹប PSG ដែល​នេះ​មិន​ទាន់​រាប់​បញ្ចូល​ពី​ចំណូល​លើ​ការងារ​ក្រៅ​ទីលាន​ផង។ គិត​មក​ទល់​បច្ចុប្បន្ន Mbappe មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១១០ លាន​ដុល្លារ៕

ប្រភព៖ TheSun | SportyTell

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT