Ronaldinho ​ទំនង​ជា​ចូល​លេង​បាល់​វិញ ជាមួយ​ក្រុម Maradona ​

​លោក​ Diego Maradona ​សង្ឃឹម​ថា​អាច​បញ្ចុះបញ្ចូល​ឱ្យ​ Ronaldinho ​ត្រលប់​មក​លេង​បាល់ទាត់​វិញ​បាន ​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម ​Gimnasia y Esgrima La Plata ​របស់​លោក។

​បច្ចុប្បន្ន​នេះ Ronaldinho ​កំពុង​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ ដោយសារ​តែ​លោក​បាន​ចូល​ប្រទេស​នេះ ​ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ។ តែ​ដោយសារ​មេរោគ Covid-19 ​ករណី​ចោទ​ប្រកាន់​របស់​លោក ត្រូវ​បាន​រំសាយ​ចោល​ហើយ ​និង​ពេល​នេះ​អតីត​វីរបុរស​ប្រេស៊ីល​មាន​សេរីភាព​វិញ​ធម្មតា។​

​មើល​ឃើញ​ករណី​នេះ​ហើយ ទើប​បាន​ជា​លោក Maradona ​ចង់​ហៅ Ronaldinho ​មក​លេង​ជាមួយ​វិញ។ ​ខណៈ​ដែល​អតីត​កីឡាករ Barcelona ​រូប​នេះ ​ធ្លាប់​ត្រូវ​ក្រុម Gimnasia ​ទាក់ទង​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ដោយ​ឱ្យ​១,៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ តែ​ចុង​ក្រោយ​ការ​ចរចា​នោះ ​ត្រូវ​រំសាយ​ចោល​វិញ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT