Setien៖ Barcelona ​មិន​បាន​ប្រាប់​ខ្ញុំ​ពី​ការ​លក់ Arthur ​ឡើយ​

​ក្រុម Barcelona ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Celta Vigo ​នៅ​ម៉ោង​១០​យប់​នេះ ​ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣២​។ ​

​តែ​មុន​ការ​ប្រកួត​នោះ​ចាប់ផ្ដើម លោក Setien ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Barcelona ​ហាក់​ដូច​មិន​អស់​ចិត្ត​ជាមួយ​ការ​ចាកចេញ​របស់​កីឡាករ Arthur ​នោះ​ទេ។ ​លោក Setien ​បាន​បញ្ជាក់​ថា​ក្រុម​ថ្នាក់​ដឹក​នាំ​ Barcelona ​មិន​បាន​ប្រាប់​ពី​ការ​ចាកចេញ​របស់​កីឡាករ​ប្រេស៊ីល​នេះ​ឡើយ។ ​លោក ​នឹង​ដាក់​ឈ្មោះ​របស់​គេ​ដើម្បី​តតាំង​ជាមួយ Celta Vigo ​នៅ​រាត្រី​នេះ​ដដែល។

​សូម​បញ្ជាក់​ថា Arthur ​បាន​យល់​ព្រម​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Juventus ​ហើយ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ដោយ​រូបគេ​ជា​ចំណែក​មួយ​ក្នុង​ការ​ដោះដូរ​យក​ Miralem Pjanic​ មក​វិញ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT