Ronaldo ​រក​បាន​១​គ្រាប់​ទៀត ​ជួយ Juventus ​ឈ្នះ Lecce ​៤-០ ​យប់មិញ​

​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Lecce ​ក្នុង​លទ្ធផល ​៤-០ ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម Lecce ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៣១ ​ដែល​ធ្វើ​ឱ្យ​ក្រុម Juventus ​កាន់​តែ​មាន​ប្រៀប​ថែម​ទៀត​។ ​នៅ​នាទី​៥៣ Dybala ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម ​បន្ទាប់​ពី​ទទួល​បាន​បាល់​ពី Ronaldo។ បន្ទាប់​មក​ទៀត នាទី​៦២ ​Ronaldo ​ក៏​បាន​រក​១​គ្រាប់​ដែរ ដោយ​ការ​ទាត់​ប៉េណាល់ទី។ ​២​គ្រាប់​ទៀត ​កើត​ឡើង​ដោយ Higuain ​នាទី​៨៣ ​និង De Ligt ​នាទី​៨៥។

​យក​បាន​៣​ពិន្ទុ​នេះ​ទៀត ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម Juventus ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត​ហើយ ក្រោយ​ពី​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Lazio ​ដល់​ទៅ​៧​ពិន្ទុ​ហើយ​នោះ។ ​ស្រប​ពេល​ដែល​ជ័យជម្នះ​នេះ ​ក៏​បាន​បន្ធូរ​សម្ពាធ​លើ​លោក Sarri ​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT