Henderson ៖វត្តមាន Klopp ​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​របស់ Liverpool ​

Jordan Henderson ​ប្រធាន​ក្រុម Liverpool ​អរគុណ​ដល់​វត្តមាន​របស់​លោក Klopp ​ដែល​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​៣០​ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម​បាន​នា​រដូវ​កាល​នេះ​។

​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​ក្រុម Man City ​ចាញ់​ក្រុម Chelsea ​មក ​ក្រុម​កំពូល​តារាង Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ទៅ​ហើយ ទោះ​សល់​៧​ប្រកួត​ទៀត​ក៏​ដោយ។ ​ដោយ​នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​ឡើង​វិញ ​ក្រោយ​ពី​ពួកគេ​ខកខាន​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ។ ​

​ក្រោយ​ពី​ឈ្នះ​ពាន​នេះ​ហើយ ​ប្រធាន​ក្រុម Henderson ​បាន​និយាយ​ថា​៖​“ អ្នក​មិន​ដែល​គិត​ពី​ពេល​វេលា​បែប​នេះ​នោះ​ទេ ​អ្នក​គ្រាន់​តែ​គិត​ពី​ការ​ប្រកួត​និមួយ​ៗ​ប៉ុណ្ណោះ។ ពេល​ដែល​ឈ្នះ​ពាន​រង្វាន់​មក​ដល់​បែប​នេះ ​ខ្ញុំ​ពិត​ជា​ពិបាក​និយាយ​មែនទែន។ ខ្ញុំ​បាន​និយាយ​វា​ម្ដង​មក​ហើយ​កាល​ពី​ឈ្នះ Champions League ​បើ​គ្មាន​វត្តមាន Klopp ​ក៏​យើង​មិន​អាច​ដល់​ចំណុច​នេះ​ដែរ។ គាត់​បាន​មក​ដល់ ហើយ​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង។ គាត់​ស្និទ្ធ​ជាមួយ​កីឡាករ ​គាត់​ពិត​ជា​មាន​ទេពកោសល្យ​ក្នុង​ការ​ដឹក​នាំ​ណាស់”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT