ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Dortmund ក្នុងលទ្ធផល ៣-១ នាការប្រកួតមិត្តភាពអន្តរជាតិនៅអាមេរិក។
Liverpool ដែលអវត្តមានកីឡាករសំខាន់ជាច្រើនដូចជា Mane , Salah ជាដើមនោះ បានរកគ្រាប់បាល់នាំមុខនៅត្រឹមនាទី២៥ ដោយខ្សែការពារ Van Dijk។ យ៉ាងណាមិញ ការនាំមុខនេះបានធ្វើឱ្យក្រុម Dortmund មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការស្វែងរកគ្រាប់បាល់បន្ដទៀត រហូតរកបានគ្រាប់បាល់ស្មើវិញនៅនាទី៦៦ ដោយ Pulisic ។ ក្រោយពីបាននាំមុខហើយ កីឡាករដដែលនេះរបស់ Dortmund រកបាន១គ្រាប់បន្ថែមទៀតនាំមុខក្រុម Liverpool វិញនៅនាទី៨៨។ ជិតនឹងចប់ការប្រកួតទៅហើយ Larsen ថែមបាន១គ្រាប់ទៀតដើម្បីបិទបញ្ចប់ការប្រកួត ដោយយកឈ្នះក្នុងលទ្ធផល ៣-១។
ក្រោយចប់ការប្រកួតនេះដែរ ខ្សែការពារ Joel Matip បានរងរបួស ត្រូវប្ដូរចេញពីការប្រកួតនោះ អាចនឹងប្រើពេលយូរដើម្បីព្យាបាល។ នេះជាកង្វល់របស់លោក Klopp ខណៈដែលខ្សែការពាររូបនេះពិតជាសំខាន់សម្រាប់ក្រុមទាំងមូលនៅតំបន់ការពារខ្លាំងណាស់៕ប្រភព៖ DailyMail