Klopp ​អួល​ដើម​ក ​ពេល​ដឹង​ថា​ក្រុម Liverpool ​ឈ្នះ Premier League 

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស Premier League ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ក្រុម Man City ​ចាញ់ Chelsea ​២-១។

 

​ការ​ប្រកួត​ដែល Man City ​ចាញ់ Chelsea ​២-១ ​នោះ គឺ​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​ពាន​របស់​ក្រុម​លោក Pep ​អស់​តែ​ម្ដង ព្រោះ​ថា​នៅ​សល់​៧​ប្រកួត​ទៀត​ចប់​លីគ ​តែ Man City ​ចាញ់​ពិន្ទុ Liverpool ​ដល់​ទៅ​២៣​ពិន្ទុ​ឯ​ណោះ។ ​ដូច្នេះ ​ទើប​បាន​ជា Liverpool ​ក្លាយ​ជា​ជើង​ឯក​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​នៅ​ពេល​នេះ​។

​ក្រោយ​ពី​ដឹង​ថា​ក្រុម​ខ្លួន​ឈ្នះ​ពាន​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​នោះ ​លោក Klopp ​និយាយ​ទាំង​អួល​ដើម​ក​​ថា​៖ “ជួយ​ក្រុម Liverpool ​ក្លាយ​ជា​ជើង​ឯក​គឺ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់។ វា​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​យើង អរគុណ​សម្រាប់​អ្នក​គ្រប់​គ្នា ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឡើង។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”៕ប្រភព Marca

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT