Notice: Undefined variable: file in /home/rvriww4ed3nq/public_html/wp-content/plugins/wp-optimize/minify/class-wp-optimize-minify-functions.php on line 1112

Notice: Undefined variable: file in /home/rvriww4ed3nq/public_html/wp-content/plugins/wp-optimize/minify/class-wp-optimize-minify-functions.php on line 1112

ខកខាន ៣០ ឆ្នាំ​ ទី​បំផុត Klopp ដឹកនាំ​ឲ្យ Liverpool ឈ្នះ​ពាន PL ជា​ថ្មី​ហើយ

ការ​ឈ្នះ​ពាន​លីគ​អង់គ្លេស​របស់ Liverpool លើក​ចុង​ក្រោយ​បង្អស់ ​មុន​លោក Klopp មក​ដឹកនាំ​គឺ​កើត​ឡើង​នៅ​រដូវ​កាល ១៩៨៩-៩០ ដោយ​គិត​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល ៣០ ឆ្នាំ​ហើយ។

ទី​បំផុត​ក្រុម​ហង្ស​ក្រហម បាន​ឈ្នះ​ពាន​នេះ​សារ​ជា​ថ្មី ក្រោយ​នាំ​មុខ​ ២៣ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ៣១ ទៅ​លើ Man City បន្ទាប់​ពី​មេឃ​ខៀវ​បរាជ័យ​ក្រោម​ថ្វី​ជើង​តោ​ខៀវ Chelsea កាល​ពី​យប់​មិញ។ ទន្ទឹមនឹងជោគជ័យនេះ អ្នកគាំទ្រហង្សក្រហមទូទាំងសកលលោកបានបង្ហាញការអបអរ តាមរយៈការដុតកាំជ្រួចបំភ្លឺភ្លើងពណ៌ក្រហមក្នុងទីក្រុង និងខ្លះទៀតបង្ហាញការអបអរ ដោយមានការរក្សាគម្លាត តាមរយៈប្រព័ន្ធ Online ផ្សេងៗជាដើម។

ជ័យជម្នះ​នេះ​ជា​ពាន​រង្វាន់​ដ៏​ធំធេង​ទី ៤ ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ​ក្រោយ​ពី​ពាន Champions League និង UEFA Super Cup ដែល​ហង្ស​ខកខាន​លើក​អស់ ១៤ ឆ្នាំ​ក៏​ដូច​ជា​ពាន FIFA Club World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប។

បញ្ជាក់​ថា​ប្រកួត​បន្ទាប់​ដែល​នៅ​សេសសល់​សម្រាប់​ហង្ស មាន​ដូច​ជា​ការ​ប៉ះ Man City, Arsenal និង Chelsea ជា​ដើម ប៉ុន្តែ​ទោះ​ក្រុម​មួយ​នេះ​ជិះ​សេះ​លែង​ដៃ ក៏​ជោគជ័យ​នៅ​តែ​ជា​របស់​ពួក​គេ​ដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT