[ផ្លូវការ] ស្ងាត់ៗ Dortmund យក​បាន​ Thomas Meunier ពី PSG ដាក់កុងត្រា ៤ ឆ្នាំពេញ

ក្លឹប Borussia Dortmund បាន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ការពារ Thomas Meunier របស់​ក្លឹប PSG ​ដោយ​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ដល់​ឆ្នាំ ២០២៤ ក្រោយ​កីឡាករ​បែលហ្សិក​រូប​នេះ ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​បារាំង​នៅ​ចុង​ខែ​មិថុនា។

បុរស​វ័យ ២៨ ឆ្នាំ បាន​និយាយ​ទន្ទឹម​នឹង​ដំណឹង​ផ្លូវការ ជុំវិញ​ការ​ផ្ទេរ​ចេញ​របស់​ខ្លួន​ដូច្នោះ​ថា៖ “ការ​លេង​របស់ Borussia Dortmund ជា​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ​លេង ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត ទី​នោះ​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​និង​បរិយាកាស​អំឡុង​ពេល​ប្រកួត​នៅ​ទឹកដី Signal Iduna Park ជា​ហេតុផល​ទាក់ទាញ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ”។

បញ្ជាក់​ថា Meunier ត្រូវ​បាន​ក្លឹប PSG ទិញ​ពី Club Brugge នៅ​តម្លៃ ៦ លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ ២០១៦ ខណៈ​រយៈ​ពេល​ចុង​ក្រោយ​គេ​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ប្រមាណ ២៤ លាន​អឺរ៉ូ តែ​សោកស្តាយ​ដែល​កិច្ច​ចរចា​បន្ត​កុងត្រា​ជាមួយ​ក្លឹប​យក្ស​បារាំង​មិន​ទទួល​បាន​ជោគជ័យ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT