រួមរស់​ ៥ ឆ្នាំ​នៅ Liverpool ទី​បំផុត​ក្លឹប​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ម្នាក់​នេះ​ហើយ

ក្លឹប​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់​ច្បាស់ការ​ហើយ​ថា Nathaniel Clyne នឹង​ចាកចេញ​ពី​ក្លឹប ក្រោយ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២០ នេះ។

Clyne ជា​កីឡាករ​ដែល​ផ្ទេរ​មក Anfield តាំង​ពី​ឆ្នាំ ២០១៥ គ្រា​ដែល​លោក Brenden Rodgers កំពុង​នៅ​ដឹកនាំ​ក្រុម ក្រោយ​ពេល​ហង្ស​ទិញ​យក​ពី Southampton នៅ​តម្លៃ ១២,៤ លាន​ផោន។ ចន្លោះ​ពេល ៥ ឆ្នាំ​ជាមួយ Liverpool កីឡាករ​វ័យ ២៩ ឆ្នាំ ក្រៅ​ពី​លេង​មិន​សូវ​បាន​ទៀងទាត់ លោក​ក៏​បាន​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​លេង​ឲ្យ​ Bournemouth ផង​ដែរ។

នៅ​សេចក្តី​ថ្លែងការណ៍​របស់ Liverpool បាន​ឲ្យ​ដឹង៖ “គ្រប់​គ្នា​នៅ Liverpool Football Club ពិត​ជា​អំណរ​គុណ​ដល់ Nathaniel សម្រាប់​ពេលវេលា​របស់​គាត់ និង​ជូនពរ​ឲ្យ​គាត់​ជោគជ័យ​នៅ​អាជីព​នា​ថ្ងៃ​អនាគត”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT