ល្ងាច​នេះ​ PEKMI FC ណាត់​ជួប​ ក្រុម​មហាហង្ស​នៅ​ទីលាន​បាល់ទាត់​ឥន្រ្ទទេវី

បន្ទាប់​ពី​បាន​យក​ឈ្នះ​ទៅ​លើ ក្រុម​អេស៊ីលីដា នៅ​លទ្ធផល ៩-៨ កាល​ពី​ពេល​កន្លង​ទៅ សម្រាប់​ក្រុម​បាល់ទាត់ PEKMI FC បាន​ប្រកាស​បើក​ការ​ណាត់​ជួប​នៅ​ជំនួប​មួយ​ផ្សេង​ទៀត​ទល់​នឹង​ ក្រុម​មហា​ហង្ស សម្រាប់​សប្តាហ៍​នេះ។

នៅ​ទីលាន​បាល់ទាត់​ឥន្រ្ទទេវី នឹង​មាន​ការ​តតាំង​រវាង​ក្រុម PEKMI FC និង ក្រុម​មហា​ហង្ស​នា​វេលា​ម៉ោង ១៧:០០ ដល់ ១៩:០០ នាទី​ល្ងាច ​ថ្ងៃ​សុក្រ​ទី ២៦ ​ខែ​មិថុនា ឆ្នាំ ២០២០។

គួរ​បញ្ជាក់​ថា​តាម​ដំណឹង​ល្ហិចល្ហៀង ក្រុម​ PEKMI FC ​ដែលរាប់​ជា​ក្រុម​ខ្លាំង​មួយនិងមាន​អត្រា​ឈ្នះ​ច្រើន​ប្រកួត​នេះ អាច​នឹង​ចូលរួម​ការ​ប្រកួត​នៅ​ពាន​រង្វាន់​មួយ​ទៀត​ផង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT