មេ​ធំ Inter ​ប្រាប់​ច្បាស់​ហើយ ពាក់ព័ន្ធ​ចចាមអារ៉ាម Martinez ផ្ទេរ​ទៅ Barcelona

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ដំណឹង​ល្ហិចល្ហៀង​ឥត​ឈប់​ថា Lautaro Martinez អាច​នឹង​ផ្ទេរ​មក​កាន់​ក្លឹប FC Barcelona ដើម្បី​បាន​រួម​ជើង​ជាមួយ​នឹង​តារា​ឆ្នើម Lionel Messi។

ផ្សា​ភ្ជាប់​នឹង​រឿង​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​ក្លឹប Inter Milan លោក Giseppe Marotta បាន​និយាយ​ច្បាស់ៗ​ហើយ​ថា បើ​សាមី​ខ្លួន​មិន​ចង់​ទៅ គ្មាន​ផ្លូវ​ដែល​ក្លឹប​បើក​ភ្លើង​ខៀវ​ឲ្យ​មាន​ការ​ចរចា​ណា​មួយ​នោះ​ទេ។

ជជែក​ប្រាប់ DAZN លោក Marotta និយាយ​ថា៖ “យើង​ពិត​ជា​ច្បាស់លាស់​ណាស់​លើ​រឿង​របស់ Lautaro ដោយ​យើង​ធ្លាប់​បាន​និយាយ​ហើយ​ថា Inter ជា​ក្លឹប​ដ៏​ធំ​មួយ ដោយ​គ្មាន​បំណង​ចង់​លក់​កីឡាករ​ឆ្នើម​ចេញ​ពី​ក្លឹប​នោះ​ទេ វា​ក៏​មិន​ខុស​ពី​រឿង​សម្រាប់ Lautaro ដូច​គ្នា”។

លោក​សង្កត់​ធ្ងន់៖ “ប្រសិន​សាមី​ខ្លួន​កីឡាករ​គេ​មិន​បង្ហាញ​ចិត្ត​ថា​ចង់​ចាកចេញ​ទេ នោះ​ក៏​គ្មាន​លក្ខខណ្ឌ​អ្វី​ដែល​យើង​ត្រូវ​បើក​ផ្លូវ​ឲ្យ​គេ​ទៅ​កើត​ដែរ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT