ហង្សក្រហម Liverpool បានលុតក្រុមភ្ញៀវឥន្រ្ទីខៀវ Crystal Palace នៅលទ្ធផល ៤-០ ដោយក្នុងនោះមានគ្រាប់បាល់បញ្ចូលទីធ្វើបានដោយកីឡាករ Arnold, Salah, Fabinho និង Mane។
តាមការវាយតម្លៃពិន្ទុចេញពី WhoScored បានបង្ហាញថា ខ្សែបម្រើកណ្តាល Fabinho គឺទទួលបានពិន្ទុខ្ពស់ដាច់គេដល់ទៅ ៩,៦ ពិន្ទុ ឈ្នះ MOTM ក្នុងការប្រកួត។ កីឡាករប្រេស៊ីលរូបនេះ រកបាន ១ គ្រាប់និង Assist ១ ជើងឲ្យមិត្តរួមក្រុម។ គេមានភាគរយបញ្ជូនបាល់ជោគជ័យដល់ទៅ ៩៨ ភាគរយឯណោះ ហើយបានឆក់យកបាល់ពីគូប្រជែងបានសម្រេចចំនួន ៦ លើក។
អ្នកបន្ទាប់មានដូចជា Mane/Salah បាន ៨,៧ ពិន្ទុ និង Arnold បាន ៧,៨ ពិន្ទុ។ និយាយពីកីឡាករបានពិន្ទុទាបបំផុត ៥,២៥ គឺ អ្នកចាំទី Hennessey របស់ Crystal ដែលការស៊ុតសរុប ២១ លើក ចំគោលដៅ ៧ លើក សង្រ្គោះបាន ៣ លើកតែប៉ុណ្ណោះ៕ ប្រភព៖ WhoScored