ល្ហៀងៗ​ថា Thiago ខ្សឹប​ប្រាប់​មិត្ត​រួម​ក្រុម ចង់​ផ្ទេរ​មក​ក្លឹប​កំពូល​មួយ​នៅ​អង់គ្លេស

ខ្សែ​បម្រើ Thiago Alcantara របស់​ក្លឹប Bayern Munich ត្រូវ​គេ​រាយការណ៍​ថា​បាន​បង្ហើប​ទៅ​មិត្ត​រួម​ទ្រនំ ថា​ខ្លួន​មាន​បំណង​ចង់​ផ្ទេរ​ចេញ​ទៅ​ចូលរួម​នៅ​ក្លឹប Liverpool របស់​លីគ​អង់គ្លេស​ហើយ។ នេះ​បើ​តាម Sports Bild បាន​ចុះ​ផ្សាយ។

បុរស​វ័យ ២៩ ឆ្នាំ​ហាក់​ពេញ​ចិត្ត​លើ​ក្រុម​របស់​លោក Jurgen Klopp ជា​ខ្លាំង ដោយ​បាន​បដិសេធ​នូវ​សំណើ​បន្ត​កុងត្រា​លើក​ចុង​ក្រោយ​ជាមួយ​នឹង​ក្លឹប Bayern Munich។

Thiago គេ​បាន​ផ្ទេរ​មក​ក្លឹប​ការពារ​ជើង​ឯក Bundesliga នៅ​ឆ្នាំ ២០១៣ ដោយ​បាន​វិវត្ត​ខ្លួន​ចេញ​ពី​ទ្រនំ​ថ្នាល​យុវជន La Masia និង​ចូលរួម​បាន​ប៉ុន្មាន​ប្រកួត​ជាមួយ​ឈុត​ធំ​របស់ Barcelona។

កុងត្រា​របស់​ខ្សែ​បម្រើ​រូប​នេះ គឺ​មាន​រយៈ​ពេល ១២ ខែ​សេសសល់​ជាមួយ​នឹង Bayern ហើយ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន​គឺ ៤៨ លាន​អឺរ៉ូ ប៉ុន្តែ​បើ​និយាយ​ពី​តម្រូវ​ការ​សម្រាប់ Liverpool នៅ​តំបន់​បម្រើ​ទំនង​ជា​មិន​ទាន់​ត្រូវការ​ចាំ​បាច់​នៅ​ឡើយ៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT