​ការ​ប្រជែង​ពាន​របស់ Lazio ​កាន់​តែ​ពិបាក ​ក្រោយ​ចាញ់ Atalanta ​យប់មិញ​

ក្រុម​លេខ​២ Lazio ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Atalanta ​៣-២ ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ការ​ប្រជែង​ពាន​រង្វាន់ Serie A ​របស់​គេ​កាន់​តែ​ពិបាក​ហើយ​។

​Lazio ​នៅ​តង់​ទី​១​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​រក​បាន​២​គ្រាប់​នាំ​មុខ ​ពី​សំណាក់​កីឡាករ de Roon ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​ទី​៥ ​និង Savic ​នៅ​នាទី​១១​។ ​ក្រោយ​ពី បាន​នាំ​មុខ​២​គ្រាប់​នេះ​ហើយ ​ម្ចាស់​ផ្ទះ Atalanta ក៏​ព្យាយាម​វាយ​សម្រុក​វិញ រហូត​មាន​គ្រាប់​បាល់​១​គ្រាប់​នៅ​នាទី​៣៨ ​ដោយ Gosens ​។ ​ឈាន​ចូល​ដល់​តង់​ទី​២ ​ក្រុម Atalanta ​ក៏​បន្ដ​រក​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៦៦ ​ដោយ Malinovskiy ​មុន​ពេល Palomino ​ថែម​បាន​គ្រាប់​ទី​៣​នាទី​៨០។ ​ចប់​ការ​ប្រកួត Atalatan ​ឈ្នះ Lazio ​ក្នុង​លទ្ធផល ​៣-២។

​ជាមួយ​លទ្ធផល​បរាជ័យ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Lazio ​នៅ​ឆ្ងាយ​ពិន្ទុ​ពី​ក្រុម​លេខ​១ Juventus ​ចំនួន​៤​ពិន្ទុ ឆ្លង​កាត់​ការ​ប្រកួត​២៧​ប្រកួត​។ ​ដោយ​នេះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រជែង​ពាន​រង្វាន់​របស់​គេ​កាន់​តែ​ពិបាក​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT