ក្រោយ​ឈ្នះ Mallorca យប់មិញ Zidane លាន់​មាត់​ចង់ឲ្យ​កីឡាករ​មួយ​រូប​ចូល​និវត្ត​នៅ R.Madrid

Los Blancos បាន​យក​ឈ្នះ​ទៅ​លើ Real Mallorca ២-០ ដោយ​ជា​ចំណែក​គ្រាប់​បាល់​បញ្ចូល​ទី​ចេញ​ពី​ថ្វី​ជើង Vinicius Junior និង Sergio Ramos។

ជាមួយ​ជ័យជម្នះ​នេះ អ្នកចាត់ការ​លោក Zinedine Zidane បាន​បង្ហាញ​ការ​សាទរ​ជា​ខ្លាំង ជា​ពិសេស​គឺ​សរសើរ​ដល់​ភាព​ប៉ិនប្រសព្វ​របស់​ខ្សែ​ការពារ​ជិត​ឈាន​ចូល​វ័យ ៣៥ ឆ្នាំ Sergio Ramos ដែល​បាន​បំបែក​គ្រាប់​បាល់ Free-Kick យ៉ាង​ល្អ​បំផុត។

Zidane បាន​ទទូច​ចង់​ឃើញ​កីឡាករ​អេស្ប៉ាញ ចូល​និវត្ត​នៅ​ទឹកដី Bernabeu ដោយ​អ្នកចាត់ការ​បារាំង​និយាយ៖ “Sergio គេ​ជា​កីឡាករ​នៅ​ទី​នេះ រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ បែប​នេះ​គេ​គួរ​តែ​ចូល​និវត្ត​នៅ​ទី​នេះ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​គិត គឺ​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​នឹង​បាន​ឃើញ​អំពី​រឿង​នេះ”។

បញ្ជាក់​ថា Real បាន​រំកិល​ខ្លួន​ទៅ​លើ​កំពូល​តារាង​សារ​ជា​ថ្មី ដោយ​មាន ៦៨ ពិន្ទុ​ស្មើ​ជាមួយ Barcelona គិត​ត្រឹម​ជុំ​ទី ៣១ នៅ​ LaLiga៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT