Salah៖ “ដល់​ពេល​របស់​យើង​ហើយ ដល់​ពេល​ដែល​យើង​ត្រូវ​លើក​ពាន PL”

Mohamed Salah ដែល​បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​យក​ ៣ ពិន្ទុ​ឲ្យ​ Liverpool ​កាល​ពី​យប់​មិញ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ក្រោយ​ចប់​ការ​ប្រកួត បន្ទាប់​ពី​បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ Man City ដែល​ជា​ក្រុម​ឈរ​លេខ​ ២ ក្នុង​តារាង។

ភាគរយ​ច្រើន​គឺ​ហង្ស​នឹង​លើក​ពាន PL រដូវ​កាល ១៩/២០ គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា ប៉ុន្តែ​បើ​គិត​គម្លាត​ពិន្ទុ​និង​សមាមាត្រ​ចំនួន​ប្រកួត​សេសសល់ គឺ​ Liverpool នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ប្រសិន​ណា Man City មិន​អាច​យក​ឈ្នះ​ទៅ​លើ Chelsea នៅ​ប្រកួត​យប់​នេះ​បាន។

Salah បាន​និយាយ​ប្រាប់ Sky Sports ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់ ដោយ​ចាប់​តាំង​ពី​មក​ទី​នេះ ខ្ញុំ​និយាយ​ហើយ​ថា​ខ្ញុំ​ចង់​ឈ្នះ Premier League ជាមួយ​ក្រុម ដោយ​ពួក​យើង​ខកខាន​ឈ្នះ​ពាន​នេះ​យូរ​ណាស់​មក​ហើយ ហើយ​ពេល​នេះ​ជា​ពេលវេលា​ដ៏​សក្តិសម​មួយ”។

ខ្សែ​ប្រយុទ្ធ​អេហ្សីប​បន្ថែម៖ “ឆ្នាំ​ទៅ​យើង​មាន​ឱកាស​នឹង​ឈ្នះ​ដែរ តែ Man City គេ​ធ្វើ​បាន​ល្អ​ខ្លាំង អ៊ីចឹង​ពួក​គេ​សក្តិសម​នឹង​ទទួល​បាន​វា តែ​ឆ្នាំ​នេះ​ជា​ពេលវេលា​របស់​យើង​ហើយ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT