Romero ​បំបែក​កំណត់ត្រា La Liga ​ជា​កីឡាករ​ក្មេង​បំផុត​បាន​ចូល​លេង​

​Luka Romero ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខណ្ឌ La Liga ​ដែល​បាន​ចូល​លេង​ឱ្យ​ក្រុម Mallorca ​ទល់​ក្រុម Real Madrid ​នៅ​យប់មិញ​នេះ។

​កីឡាករ​ដែល​គេ​ហៅ​ថា Messi ​មិចស៊ិកូ​ខាង​លើ​នេះ ​បាន​បង្ហាញ​ខ្លួន​នៅ La Liga ​យប់មិញ ​ត្រឹម​វ័យ​១៥​ឆ្នាំ​២១៩​ថ្ងៃ​ប៉ុណ្ណោះ។ ​នេះ​ជា​កំណត់ត្រា​កីឡាករ​ក្មេង​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ La Liga ​។ ​ដោយ​កំណត់ត្រា​ចាស់ ​កាន់​កាប់​ដោយ​កីឡាករ​Sanson ​របស់​ក្រុម Celta Viga ​ក្នុង​ឆ្នាំ​១៩៤០ ​ដោយ​គ្រា​នោះ Sanson ​មាន​វ័យ​១៥​ឆ្នាំ​២៥៥​ថ្ងៃ​។

Luka Romero ​មាន​ឪពុក​ជា​ជនជាតិ​អាហ្សង់ទីន ​តែ​រូបគេ​បាន​កើត​នៅ​មិចសិកូ។ ​ទៅ​ថ្ងៃ​អនាគត ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​រំពឹង​ថា​នឹង​បាន​លេង​ជម្រើស​ជាតិ​មិចសិកូ​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT