ឈ្នះ​៤-០ ​យប់មិញ ​ក្រុម Liverpool ​កាន់​តែ​ធុំ​ក្លិន​ពាន​មែនទែន​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​៤-០ ​កាល​ពី​យប់មិញ ធ្វើ​ឱ្យ​ការ​ឈ្នះ​ពាន​រង្វាន់​របស់​ពួកគេ​កាន់​តែ​កៀក​មែនទែន​ហើយ។

​៤​គ្រាប់​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ​កើត​មាន​ឡើង​ដោយ Arnold ​១​គ្រាប់ Salah ​១​គ្រាប់ ​Fabinho ​១​គ្រាប់ និង Mane ​១​គ្រាប់។ ​នេះ​ជា​ជ័យជម្នះ​ថ្មី​មក​វិញ ​ក្រោយ​ពី​ការ​ប្រកួត​បើក​រដូវ​កាល​កន្លង​ទៅ​នេះ ​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Everton ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ។ ​មួយ​វិញ​ទៀត ​បាន​៣​ពិន្ទុ​បន្ថែម​ក៏​កាន់​តែ​ធ្វើ​ឱ្យ Liverpool ​កៀក​មែនទែន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ​ផង​ដែរ។ ពោល​គឺ​ក្រុម Liverpool ​ត្រូវ​ការ​តែ​២​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់​ដើម្បី​លើក​ពាន​រង្វាន់​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

​យ៉ាងណាមិញ ​ការ​ឈ្នះ​ពាន​រង្វាន់​អំឡុង​ពេល Covid-19 ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​លោក Klopp ​មាន​ការ​សោកស្ដាយ​រឿង​មួយ​ផង​ដែរ ​គឺ​គ្មាន​អ្នក​គាំទ្រ​ចូល​រួម​អបអរ​។ ​លោក​ពិត​ជា​ចង់​ឃើញ​អ្នក​គាំទ្រ​ពេញ​ទីលាន​ខ្លាំង​ណាស់ ​ដើម្បី​អបអរ​ជ័យជម្នះ​ដែល​ក្រុម​ធ្វើ​បាន។ ការ​លើក​ពាន​ដោយ​គ្មាន​អ្នក​គាំទ្រ​គឺ​ពិត​ជា​រឿង​គួរ​ឱ្យ​ស្ដាយ​មួយ​ក្នុង​ទីលាន​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT