Real Madrid ​ហក់​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​ឈ្នះ Mallorca ​២-០ ​នៅ​យប់មិញ​

​ក្រុម Real Madrid ​បាន​រុញ​ក្រុម Barcelona ​មក​ក្រោម​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Mallorca ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ​។

ក្រុម Real Madrid ​សម្រាប់​ប្រកួត​នេះ ​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​ជាក់​ស្ដែង ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ​Vinicius ​រក​បាន​១​គ្រាប់ និង​ប្រធាន​ក្រុម Sergio Ramos ​រក​បាន​១​គ្រាប់​ដែរ ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម Mallorca ​២-០ ​នេះ​។ ​ដោយ​១​គ្រាប់​របស់ Ramos ​គឺ​ជា​ការ​ទាត់​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​យ៉ាង​ស្អាត។ ​ដោយ​ឡែក​នេះ​ក៏​ជា​ការ​រក​គ្រាប់​បាល់​បាន​ដោយ​ហ្វ្រីឃីក​ជា​ថ្មី​ម្ដងទៀត​របស់​ក្រុម Real Madrid ​ ​ក្រោយ​ខកខាន​ជាង​៥០០​ថ្ងៃ​មក​ហើយ។

​ជាមួយ​ការ​បាន​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​វិញ​ហើយ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​៧​ប្រកួតទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT