PSG ប្រកាស​ថា​កីឡាករ ៣ រូប​របស់​ក្លឹប​មាន​ផ្ទុក​វីរុស COVID-19

ទន្ទឹម​នឹង​ការ​វិល​ត្រលប់​មក​ចូល​ទីលាន​ហ្វឹកហាត់ ត្រៀម​ចូលរួម​ការ​ប្រកួត UEFA Champions League ក្លឹប PSG ​បាន​តេស្ត​រក​ឃើញ​កីឡាករ ៣ រូប​និង​បុគ្គលិក ១ រូប ​របស់​ខ្លួន មាន​ផ្ទុក​ជំងឺ COVID-19។

ចំពោះ​អត្តសញ្ញាណ​ថា​ជា​នរណា​នោះ មិន​ត្រូវ​បាន​ក្លឹប​បង្ហើប​ប្រាប់​នោះ​ឡើយ ប៉ុន្តែ​ក្លឹប​កំពុង​តាមដាន​យ៉ាង​ល្អិតល្អន់ ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង​រាលដាល​ដល់​បណ្ដា​សមាជិក​ឬ​បុគ្គលិក​ក្នុង​ក្លឹប​ឯ​ទៀត។

បញ្ជាក់​ថា PSG មាន​ការ​ប្រកួត​ដ៏​សំខាន់​ក្នុង​ដៃ​ដែល​មិន​ទាន់​បញ្ចប់​នោះ​គឺ ការ​តតាំង​ពាន UCL ដោយ​ពួក​គេ​បាន​ផ្តួល Dortmund ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម ហើយ​ការ​ប្រកួត​បន្ត​ទំនង​ជា​នឹង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT