ManU តតាំង Sheffield ជា​គូ​ពិសេស​យប់​នេះ ដោយលទ្ធផលទស្សន៍ទាយបិសាចអាចយកឈ្នះ ២-០

នា​វេលា​ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ​មិថុនា ឆ្នាំ ២០២០ នេះ លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​ដ៏​សំខាន់ ការ​ជួប​គ្នា​រវាង Man Utd ដែល​ជា​ក្រុម​លេខ ៥ ប៉ះ​គ្នា​នឹង Sheffield ជា​ក្រុម​លេខ​ ៨ នៅ​តារាង PL។

បញ្ជាក់​ថា ៤ ប្រកួត​ចុង​ក្រោយ​ធ្លាប់​ជួប​គ្នា រវាង ManU និង Sheffield គឺ​បិសាច​ក្រហម​យក​ឈ្នះ​បាន​ដល់​ទៅ ៣ លើក និង​ស្មើ ១ ដោយ​លើក​ចុង​ក្រោយ​កាល​ពី​ចុង​ឆ្នាំ ២០១៩ ជើង​ទី ១ កាល​លេង​នៅ​ដី Sheffield គ្រា​នោះ​ស្មើ ៣-០។ ចំពោះ​លទ្ធផល​ទស្សន៍ទាយ​គ្រាប់​បាល់ តាម​ការ​ព្យាករណ៍​គឺ​ទំនង​ជា ManU ស៊ី Sheffield ២-០ នេះបើតាមការបញ្ជាក់របស់ Sportsmole។

ចំពោះ​ជម្រើស ១១ រូប​ដំបូង​ដែល​អាច​ប៉ះ​គ្នា មាន​ដូច​ខាង​ក្រោម៖

ជម្រើស ១១ រូបរបស់ Man Utd អាចនឹងមាន:
De Gea; Wan-Bissaka, Lindelof, Maguire, Shaw; Pogba, Fred; James, Fernandes, Rashford; Martial

ជម្រើស ១១ រូបរបស់ Sheffield United អាចនឹងមាន:
Moore; Basham, O’Connell, Robinson; Baldock, Berge, Norwood, Lundstram, Stevens; McBurnie, Sharp

ប្រភព៖ Sportsmole

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT