បរាជ័យនៅ World Cup របស់ប្រេស៊ីល នៅតែជាសុបិនអាក្រក់របស់ខ្សែប្រយុទ្ធ Neymar ជានិច្ច បើទោះជាវាបានបញ្ចប់ទៅហើយក្ដី។
កីឡាករតម្លៃខ្លួនខ្ពស់ជាងគេខាងលើនេះ បានបញ្ជាក់ថារូបគេនៅតែនឹកស្រមៃ ស្ដាយស្រណោះជានិច្ច ចំពោះការបរាជ័យរបស់ប្រេស៊ីលនៅវគ្គ៨ក្រុមចុងក្រោយ។ Neymar មានក្ដីស្រមៃនិងរំពឹងខ្ពស់ជាងវគ្គនេះនៅ World Cup នាប្រទេសរុស្ស៊ី ព្រោះថារូបគេនិងសមាជិកក្រុមបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ ចុងក្រោយ លទ្ធផលបែរជាមិនគាប់ចិត្តទៅវិញ ដោយធ្លាក់ក្រោមថ្វីជើងរបស់ក្រុមបែលហ្សិក។
កីឡាករលេងនៅក្លឹប PSG បាននិយាយម្សិលមិញនេះថា៖ “World Cup តែងតែមកដាស់ខ្ញុំរាល់ព្រឹក។ គិតមកដល់ពេលនេះ ខ្ញុំមិនទាន់មានអារម្មណ៍ចង់មើលបាល់ទាត់ និងលេងទៀតនោះទេ។ ក្រោយពីធ្លាក់មក ខ្ញុំមិនបានមើលការប្រកួតនៅ World Cup ដែលនៅសល់ឡើយ។ បើទោះជាខំបំភ្លេច បរាជ័យនោះ ប៉ុន្តែវានៅតែមិនអាចភ្លេចបាន”៕ប្រភព៖ BBC