រំកិល​មួយ​លេខ​ទៀត​ អបអរ​ថ្ងៃ​កំណើត Lionel Messi ឈាន​ដល់​អាយុ ៣៣ ឆ្នាំ​ហើយ

នៅ​ថ្ងៃ​ទី​ ២៤ ​មិថុនា​នេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់ Lionel Messi ដោយ​លោក​ឈាន​ចូល​វ័យ ៣៣ ឆ្នាំ​ហើយ។ នៅ​ថ្ងៃ​កំណើត​របស់ M10 ក៏​ជា​ថ្ងៃ​ដែល Barcelona យក​ឈ្នះ​ការ​ប្រកួត​ទល់​នឹង Athletic Club ១-០ តែ​រូប​លោក​មិនមែន​ជា​អ្នក​បញ្ចប់​ទី​នោះ​ទេ។

តាម​ពិត​ទៅ​វា​គួរ​តែ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត ប្រសិន​ណា M10 អាច​រក​គ្រាប់​បាល់​កាល​ពី​យប់​មិញ ព្រោះ​វា​នឹង​ក្លាយ​ជា​គ្រាប់​បាល់​ទី ៧០០ និង​អាច​ថា​ចាត់​ទុក​ជា​ការ​អបអរ​ដ៏​ពិសេស​មួយ​សម្រាប់​ការ​ឈាន​ចូល​វ័យ ៣៣ ឆ្នាំ។ យ៉ាងណាមិញ​ក៏ M10 បាន​បំបែក​កំណត់ត្រា Assist ទី ២៥០ ក្នុង​អាជីព​របស់​លោក​ផង​ដែរ។

បញ្ជាក់​ថា Messi ឈ្នះ​ពាន​ធំៗ​នៅ​អាជីព​ជិត ២០ ឆ្នាំ​មក​នេះ​មាន​ដូច​ជា​ពាន Ballon d’Or ៦ លើក FIFA The Best ៦ លើក UEFA Champions League ៤ លើក LaLiga ១០ លើក​ជា​ដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT