Barcelona ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​ពេល​ប៉ះ Celta ក្រោយ​ទទួល​បាន​កាត​លឿង​ទី ១០

នៅ​ជំនួប​ត​ទល់ Celta Vigo នា​ចុង​សប្តាហ៍​នេះ ក្លឹប Barcelona នឹង​ត្រូវ​អវត្តមាន​កីឡាករ​ស្នូល​ដ៏​សំខាន់​មួយ​រូប​នៅ​តំបន់​បម្រើ នោះ​គឺ Sergio Busquets ក្រោយ​រូប​លោក​ទទួល​បាន​កាត​លឿង​ទី ១០ ពេល​ប៉ះ Athletic Club កាល​ពី​យប់​មិញ។

ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​ទទួល​ការ​ពិន័យ​កាត​លឿង នៅ​តង់​ទី ១ ក្រោយ​ប៉ះ​ទង្គិច​ជាមួយ Inaki Williams បែប​នេះ​តាម​ច្បាប់​បាល់ទាត់​ការ​ឈាន​ដល់​កាត​លឿង​ទី ១០ នៅ​រដូវ​កាល​នោះ​នឹង​ត្រូវ​ព្យួរ​ឈ្មោះ​សម្រាប់​ការ​ចូលរួម​នៅ​ប្រកួត​បន្ទាប់។

ក្រៅ​ពី​អវត្តមាន Busqets លោក Setien ក៏​នឹង​អវត្តមាន Frenkie de Jong ម្នាក់​ទៀត​ផង​ដែរ បែប​នេះ​នៅ​តំបន់​បម្រើ​ពិត​ជា​ចន្លោះ​ប្រហោង​ខ្លាំង​សម្រាប់​អ្នក​មាន​បុណ្យ។ បេក្ខភាព​សេសសល់​ដែល​អាច​នឹង​ជំនួស​អាច​ជា Ivan Rakitic ឬ Riqui Puig នៅ​ជម្រើស ១១ នាក់​ដំបូង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT