កីឡាករ​ថ្លោះធ្លោយ​ពេល​ប៉ះ City ថ្ងៃ​មុន ល្ហៀងៗ​ថា Arsenal ព្រម​បន្ត​កុងត្រា​ថ្មី​ឲ្យ​ហើយ

នៅ​ជំនួប​រវាង Manchester City និង Arsenal ខ្សែ​ការពារ​ David Luiz បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ព្រោះ​បាន​បង្កើត​កំហុស​ថ្លោះធ្លោយ​ធ្វើ​ឲ្យ​មាន​ការ​របូត​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត។

យ៉ាងណាមិញ​តាម​របាយការណ៍​ពី TalkSport បាន​ឲ្យ​ដឹង​នៅ​មុន​នេះ គឺ​ក្លឹប Arsenal បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​សម្រាប់​គេ​ហើយ ពោល​គឺ​បន្ត​ឲ្យ​ឈរ​ជើង​រយៈ​ពេល ១ ឆ្នាំ​បន្ថែម​ទៀត ខណៈ​ដែល​កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​នេះ។

បញ្ជាក់​ថា Luiz បាន​ចាកចេញ​ពី Chelsea មក​ចូលរួម​នៅ Arsenal កាល​ពី​រដូវ​កាល​មុន ក្នុង​តម្លៃ​ខ្លួន​ ៨ លាន​ផោន៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT