Klopp ​មិន​បារម្ភ ​រឿង Liverpool ​លើក​ពាន​នៅ​ពេល​ណា​ទេ​

​ក្រុម Liverpool ​បាន​លេង​ស្មើ​ក្រុម Everton ​កាល​ពី​ប្រកួត​បើក​ឆាក​លីគ​វិញ​កន្លង​ទៅ​នេះ​ក្នុង​លទ្ធផល ០-០ ​ហើយ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម ​Crystal Palace ​ម្ដង។

​ក្រុម​ហង្ស​ក្រហម ​ត្រូវ​ការ​តែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ​នោះ​ពួកគេ​នឹង​បាន​លើក​ពាន​រង្វាន់ Premier League ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ​ក្រោយ​ពី​ខកខាន​លើក​វា​៣០​ឆ្នាំ​។ ​តែ​សម្រាប់​គំនិត​របស់​លោក Klopp ​មិន​ដែល​គិត​ខ្វល់​ថា​ពេល​ណា​ក្រុម Liverpool ​លើក​ពាន​នោះ​ទេ។ ​លោក ​ចង់​បាន​ក្រុម​មួយ​ដែល​មាន​ទម្រង់​លេង​ល្អ​គ្រប់​ប្រកួត ​បើ​ទោះ​ជា​បាន​លើក​ពាន​ហើយ​ក៏​ដោយ ​ក៏​ត្រូវ​តែ​ប្រឹង​ដែរ។

លោក Klopp ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​មិន​ខ្វល់​ទេ​ពេល​ណា ​យើង​លើក​ពាន​នោះ ប៉ុន្តែ​ខ្ញុំ​ខ្វល់​ចំពោះ​ក្រុម​ទាំង​មូល​ទើប​ត្រូវ។ ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​គ្រប់​ប្រកួត ​មិន​មែន​ផ្ដោត​ទៅ​លើ​តែ​ពាន​មួយ​នោះ​ទេ ​ខ្ញុំ​ចង់​ឱ្យ​គ្រប់​គ្នា​ផ្ដោត​ទៅ​លើ​ការ​លេង​របស់​ក្រុម ​ប្រឹងប្រែង​ដើម្បី​ការ​ប្រកួត​ខាង​មុខ​ទៀត”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT