Setien ​ជឿ​ជាក់​ប្រកួត​បន្ទាប់ Barcelona ​និង​រហ័សរហួន ​ច្បាស់​លាស់ ជាង​នេះ​

​ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​ Athletic Bilbao ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ​។

​យ៉ាងណាមិញ ​លទ្ធផល​ឈ្នះ​នៅ​យប់មិញ​នេះ​ដែរ ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​ទម្រង់​លេង​ក្រុម Barcelona ​នៅ​មិន​ទាន់​ល្អ​ដូច​ដើម​នោះ​ទេ។ ​ដោយ​សូម្បី​តែ​លោក Setien ​អ្នក​ចាត់ការ​ក្រុម​ផ្ទាល់ ក៏​អះអាង​ដែរ​ថា​ការ​ប្រកួត​នេះ ​ក្រុម​របស់​លោក​នៅ​ខ្វះ​ភាព​រហ័សរហួន ​និង​ការ​ជាក់លាក់​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​មួយ​បាន​។

តែ​ចំណុច​នេះ​ដែរ ​លោក Setien ​ក៏​បញ្ជាក់​ថា​នៅ​ការ​ប្រកួត​ខាង​មុខ បញ្ហា​ទាំង​អស់​នេះ​នឹង​ត្រូវ​ដោះស្រាយ។ ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ​ហើយ​ក្រុម Barcelona ​ក៏​ត្រូវ​កែ​លម្អ​ចំណុច​ទាំង​អស់ ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​គ្រប់​ប្រកួត​របស់​ខ្លួន​មក​វិញ​ផង​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT