Barcelona ​ចង់​បាន Willian ​ពី Chelsea ​ដាក់​តម្លៃ​៦២​លាន​អឺរ៉ូ

ក្លឹប FC Barcelona ​ចង់​បាន​កីឡាករ Willian ​ពី​ក្លឹប Chelsea ​ដោយ​បាន​ដាក់​តម្លៃ​ទិញ​ដាច់​កុងត្រា​៦២​លាន​អឺរ៉ូ ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ល្អ​នៅ World Cup 2018។

ប្រភព​នៅ​អង់គ្លេស បាន​បញ្ជាក់​ថា​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បរាជ័យ​២​ដង​មក​ហើយ ​ក្នុង​ការ​ទិញ​យក​កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ។ ខណៈ​ដែល​តម្លៃ ៦២​លាន​អឺរ៉ូ​ខាង​លើ​ដែល​ជា​សំណើ​ទី​២​នេះ ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន។ មួយ​វិញ​ទៀត ​Willian ​ក៏​អាច​នឹង​ចង់​ចាកចេញ​ពី​ក្លឹប Chelsea ​ផង​ដែរ ដោយសារ​តែ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ពួកគេ​មិន​មាន​វត្តមាន​លេង​ពាន​រង្វាន់ UEFA Champions League ​ឡើយ ​ពោល​គឺ​បាន​ត្រឹម​លេង​ពាន​រង្វាន់ Europa League ​ប៉ុណ្ណោះ។

សម្រាប់​កីឡាករ​ដទៃ​ទៀត​ដែល FC BarBarcelona ​ចង់​បាន Willian ​ពី Chelsea ​ដាក់​តម្លៃ​៦២​លាន​អឺរ៉ូ ក្លឹប FC Barcelona ​ចង់​បាន​កីឡាករ Willian ​ពី​ក្លឹប Chelsea ​ដោយ​បាន​ដាក់​តម្លៃ​ទិញ​ដាច់​កុងត្រា​៦២​លាន​អឺរ៉ូ ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ល្អ​នៅ World Cup 2018។

ប្រភព​នៅ​អង់គ្លេស បាន​បញ្ជាក់​ថា​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បរាជ័យ​២​ដង​មក​ហើយ ​ក្នុង​ការ​ទិញ​យក​កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ។ ខណៈ​ដែល​តម្លៃ ៦២​លាន​អឺរ៉ូ​ខាង​លើ​ដែល​ជា​សំណើ​ទី​២​នេះ ​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន។ មួយ​វិញ​ទៀត ​Willian ​ក៏​អាច​នឹង​ចង់​ចាកចេញ​ពី​ក្លឹប Chelsea ​ផង​ដែរ ដោយសារ​តែ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ពួកគេ​មិន​មាន​វត្តមាន​លេង​ពាន​រង្វាន់ UEFA Champions League ​ឡើយ ​ពោល​គឺ​បាន​ត្រឹម​លេង​ពាន​រង្វាន់ Europa League ​ប៉ុណ្ណោះ។

សម្រាប់​កីឡាករ​ដទៃ​ទៀត​ដែល FC Barcelona ​ចង់​បាន​ដែរ​នោះ​គឺ ​Frenkie de Jong ​និង Adrien Rabiot ​ដើម្បី​មក​ជំនួស​តំណែង​របស់ ​Andres Iniesta ​និង​ Andre Gomes ​ដែល​ក្លឹប​អនុញ្ញាត​ឱ្យ​ចាកចេញ។ លោក Ernesto Valverde ​រំពឹង​ថា​នឹង​ទទួល​បាន​កីឡាករ​ថ្មី​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ ​ដើម្បី​បាន​ចូល​លេង​ពាន​រង្វាន់​មិត្តភាព​មុន​បើក​រដូវ​កាល៕ប្រភព៖ MARCA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT