​អ្នក​វាយ​កូន​បាល់​លេខ​១​លើ​លោក ឆ្លង Covid-19 ​

​Novak Djokovic ​កីឡាករ​វាយ​កូន​បាល់​លេខ​១​នៅ​លើ​លោក​នេះ ​បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​មេរោគ Covid-19 ​ដែរ ​និង​កំពុង​នៅ​ដាច់​ដោយ​ឡែក​។

​ Djokovic ​កន្លង​ទៅ​នេះ បាន​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​មួយ​ឈ្មោះ​ថា ​Djokovic’s Adria Tour។ ​ក្រោយ​ពី​ការ​លេង​ប្រកួត​នោះ​ហើយ ​មាន​កីឡាករ​៣​នាក់​បាន​ឆ្លង​មេរោគ Covid-19 ​ក្នុង​នោះ​រួម​មាន ​Grigor Dimitrov, Borna Coric ​និង ​Viktor Troicki ។ ​ខណៈ​ដែល​ចុង​ក្រោយ​នេះ ​ក៏​ស្រាប់​តែ Djokovic ​ប្រកាស​ខ្លួន​ឯង​ឆ្លង​មេរោគ​ដែរ​ហើយ។

​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ​កីឡាករ​វ័យ​៣៣​ឆ្នាំ បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​សោកស្ដាយ​ដែល​ការ​ប្រកួត​របស់​ខ្ញុំ បាន​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​មាន​បញ្ហា។ យើង​បាន​បង្កើត​កំហុស​នេះ​ដែល​បង្កើត​ការ​ប្រកួត​ឡើង​ឆាប់​ខ្លាំង​ពេក។ ​ខ្ញុំ​ពិត​ជា​សុំទោស​អ្នក​គ្រប់​គ្នា​”។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុង​ព្រឹត្តិការណ៍ Djokovic’s Adria Tour ​ក៏​ត្រូវ​បាន​រំសាយ​ចោល​ហើយ​ដែរ ​ព្រោះ​ខ្លាច​មាន​ការ​ឆ្លង​បន្ដ​ទៀត៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT