Rakitic ​ជួយ Barcelona ​យក​បាន​៣​ពិន្ទុ​ឡើង​ឈរ​លេខ​១​បណ្ដោះអាសន្ន​

​ខ្សែ​បម្រើ Ivan Rakitic ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Barcelona ​យក​ឈ្នះ​លើ​ក្រុម Athletic Bilbao ​ក្នុង​លទ្ធផល ​១-០ ​នា​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​១​គ្រាប់​ដែល​ធ្វើ​បាន​នៅ​នាទី​៧០​នេះ​ដែរ ​បាន​ជួយ​ឱ្យ​ក្រុម Barcelona ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ​ជា​បណ្ដោះអាសន្ន ​ខណៈ​ដែល​ក្រុម Real Madrid ​មក​លេខ​២ ​តែ​មាន​១​ប្រកួត​ក្នុង​ដៃ។ ​ប្រសិន​ណា​បើ​ក្រុម Real Madrid ​ឈ្នះ​នៅ​យប់​នេះ ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​ឈរ​នៅ​លេខ​១​វិញ​ដដែល។

​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​ពិត​ជា​ប្រជែង​គ្នា​ខ្លាំង​មែនទែន​នៅ​រដូវ​កាល​នេះ​។ ជាក់​ស្ដែង​ក្រុម Barcelona ​និង Real Madrid ​មាន​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង ​ដោយ​ចំណាត់​ថ្នាក់​ឈរ​លេខ​១​និង​លេខ​២​កន្លង​ទៅ​នេះ គឺ​គិត​លើ​រូបមន្ដ Head-to-Head ​ប៉ុណ្ណោះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT