Roma ព្យាយាម​ឃាត់​ឲ្យ Smalling និង Mkhitaryan នៅ​បាន ១ រដូវ​កាល​ទៀត

តាម​របាយការណ៍​ពី Cds បាន​ចុះ​ផ្សាយ ក្លឹប​អ៊ីតាលី AS Roma កំពុង​ព្យាយាម​ចរចា​ឲ្យ​ក្លឹប Arsenal និង Man Utd ព្រមព្រៀង​ក្នុង​ការ​ផ្តល់​ជូន​កុងត្រា​ខ្ចី​ជើង ១ ឆ្នាំ​បន្ថែម​ទៀត​សម្រាប់​កីឡាករ Chris Smalling និង Henrikh Mkhitaryan។

សម្រាប់​អ្នក​ទាំង​ពីរ​ត្រូវ​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២០ នេះ​ដូច​គ្នា ដោយ​តាម​ដឹង​ទាំង Mkhitaryan និង Smallingគឺ​មាន​តម្លៃ ៣ លាន​អឺរ៉ូ​ដូច​គ្នា​លើ​ការ​ខ្ចី​ជើង​មួយ​រដូវ​កាល។

យ៉ាងណាមិញ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប Roma ហាក់​ពេញ​ចិត្ត​លើ​សមត្ថភាព​របស់ Mkhitaryan ខ្លាំង ដោយ​មាន​គោលបំណង​ចង់​ចរចា​ទិញ​ផ្តាច់​នៅ​តម្លៃ​សមស្រប​ណា​មួយ​ទៀត​ផង ប្រសិន​អាច​លក់​ចេញ​ Justin Kluivert ចេញ​ពី​ក្លឹប​បាន​ដោយ​ជោគជ័យ។

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Roma កំពុង​ឈរ​លេខ ៥ ដោយ​មាន​គម្លាត ៦ ពិន្ទុ​ធៀប​នឹង Atalanta ដែល​ឈរ​លេខ ៤ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ភាគរយ​ដែល​អាច​ប្រជែង​យក​កៅអី​សម្រាប់​ការ​លេង​ UCL រដូវ​កាល​ក្រោយ​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT