ល្ហៀងៗ​ថា Juventus ព្រម​ដោះដូរ​ ១ សង​ ១ ដោយ​ផ្តល់ Pjanic ឲ្យ​ទៅ Barcelona ហើយ

តាម​របាយការណ៍​ពី La Repubblica បាន​ឲ្យ​ដឹង​ថា​ក្លឹប Juventus និង Barcelona ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការ​ដោះដូរ​រវាង​កីឡាករ Miralem Pjanic និង Arthur ហើយ។

រឿងរ៉ាវ​នេះ​បាន​ផ្ទុះ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ រហូត​ទើប​មក​ទល់​ថ្មីៗ​នេះ​មាន​ដំណឹង​គួរ​ឲ្យ​ទុក​ចិត្ត​ពី​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​សង​ខាង។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា ការ​ចរចា​តម្លៃ​ពលកម្ម​ឬ​កិច្ច​កុងត្រា​ផ្សេងៗ​នឹង​សម្រេច​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២០។

បញ្ជាក់​ថា​រដូវ​កាល​នេះ Arthur បង្ហាញ​ខ្លួន ២៦ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៤ លើក ស្រប​ពេល​ដែល Pjanic បង្ហាញ​ខ្លួន ៣៥ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ៤ លើក​ផង​ដែរ៕

ប្រភព៖ Repubblica

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT