អាជីព​ជា​កីឡាករ​បាល់ទាត់​ជិត ២០ ឆ្នាំ Anelka ចុច​ឈ្មោះ​គ្រូ​ ២ រូប​ដែល​ខ្លួន​គិត​ថា​ល្អ​បំផុត

Nicolas Anelka ជា​អតីត​កីឡាករ​ជើង​ចាស់​ធ្លាប់​លេង​ឲ្យ Chelsea/Arsenal និង​ក្លឹប​ជា​ច្រើន​ទៀត​ចន្លោះ​ឆ្នាំ ១៩៩៦ ដល់ ២០០៥ ​ថ្មីៗ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ ដល់​ឈ្មោះ​អ្នកចាត់ការ​មួយ​រូប​ដែល​លោក​គិត​ថា​ល្អ​បំផុត​ក្នុង​សម័យ​កាល​នាម​ជា​កីឡាករ​របស់​ខ្លួន។

អតីត​កីឡាករ​បារាំង​ធ្លាប់​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​គ្រូ​កំពូល​ជា​ច្រើន​ដូច​ជា Carlo Ancelotti, Vicente Del Bosque, Guss Hiddink, Luiz Felipe Scolari, Arsene Wenger និង Kevin Keegan ជា​ដើម។

យ៉ាងណាមិញ Anelka បែរ​ជា​និយាយ​ដល់​ឈ្មោះ​គ្រូ​សំខាន់ ២ រូប​គត់ នោះ​គឺ​លោក​ប្រាប់​ថា៖ “សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ដល់​អត្តចរិត និង​ការ​យល់​ដឹង​របស់​ខ្ញុំ​ជាមួយ​គ្រូ​បង្វឹក និង​ការ​ដែល​គាត់​ប្រើប្រាស់​ខ្ញុំ​នៅ​លើ​ទីលាន ហើយ​ជាមួយ​ចំណុច​ទាំង​នេះ​ខ្ញុំ​គិត​ថា​គឺ​ជា​ Big Sam [Sam Allardyce] និង Arsene Wenger ដោយ​ពួក​គេ​ដឹង​ច្បាស់​ពី​គុណភាព​របស់​ខ្ញុំ​និង​ការ​ប្រើប្រាស់​ខ្ញុំ​ឲ្យ​បាន​ល្អ​បំផុត”។

បញ្ជាក់​ថា​ ​ស្ថិត​នៅ​វ័យ ៤១ ឆ្នាំ ​បច្ចុប្បន្ន Anelka កំពុង​ដើរ​តួ​ជា​គ្រូ​នៅ​ថ្នាល​យុវជន​ឲ្យ​ក្លឹប Lille នៅ​ឯ​ប្រទេស​បារាំង៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT