(វីដេអូ) ចាស់​តែ​កម្លាំង​ពេញ Mike Tyson ​បង្ហាញ​ការ​ហ្វឹកហាត់​មួយ​ទៀត​ហើយ មុន​ឡើង​សង្វៀន​ជា​ថ្មី

ក្រោយ​ខកខាន​ឡើង​សង្វៀន​អស់​រយៈ​ពេល​ជាង ១៥ ឆ្នាំ អតីត​ស្តេច​ប្រដាល់​ជើង​ចាស់​ Mike Tyson បាន​ប្រកាស​ពី​ការ​វិល​ត្រលប់​មក​វិញ ត្បិត​បើ​ស្ថិត​ក្នុង​វ័យ​រាង​ចាស់​ដល់ ៥៣ ឆ្នាំ​ហើយ​ក្តី។

នៅ​រយៈ​ពេល​ក្រោយ​នេះ ដៃ​ចាស់​សញ្ជាតិ​អាមេរិក​បាន​បង្ហាញ​នូវ​វីដេអូ​បន្តកន្ទុយ​គ្នា ជុំវិញ​សកម្មភាព​ហ្វឹកហាត់​របស់​លោក ដែល​មើល​ទៅ​ពោរពេញ​ដោយ​កម្លាំង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពុះ​កញ្ជ្រោល​ចង់​ឃើញ​វត្តមាន​របស់​លោក​លើ​សង្វៀន​សារ​ជា​ថ្មី។

វីដេអូ​បង្ហាញ​ការ​ហ្វឹកហាត់​វាយ​ពូក​ពោរពេញ​ដោយ​កម្លាំង​របស់ Tyson បាន​ទាញ​អ្នក​ទស្សនា​ជាង ២ លាន​ដង បើ​គិត​តែ​លើ​គណនី​ Instagram របស់​លោក​ផ្ទាល់ មិន​រាប់​ការ​ចែកចាយ​លើ​ទំព័រ​ដទៃ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

View this post on Instagram

 

A post shared by Mike Tyson (@miketyson) on

បញ្ជាក់​ថា Tyson បាន​បង្ហើប​ពី​គម្រោង​ត្រៀម​ឡើង​សង្វៀន​ទល់​នឹង​អតីត​គូ​ប្រជែង​ចាស់​ប៉ុន្មាន​រូប​របស់​ខ្លួន ដូច​ជា Evander Holyfield និង Shannon Briggs ដែល​សុទ្ធ​សឹង​ជា​អតីត​អ្នក​ប្រដាល់​វ័យ​ចំណាស់​ដូចៗ​គ្នា៕

ប្រភព៖ News.com.au

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT