Dortmund ​យក​ឈ្នះ Man Utd ​ទិញ​បាន​កីឡាករ​ល្អ​ម្នាក់​ហើយ​

​Borussia Dortmund  ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ទិញ​យក​បាន​កីឡាករ​ Jude Bellingham ​របស់​ក្រុម​ Birmingham ​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន។

​កីឡាករ​វ័យ​១៦​ឆ្នាំ​ខាង​លើ​នេះ ​ជា​យុវជន​ឡើង​ជើង​ម្នាក់ ដែល​ក្រុម Man Utd ​តាម​ដាន​ជា​ច្រើន​ខែ​មក​ហើយ។ តែ​ដោយសារ​មិន​ហ៊ាន​តម្លៃ​ដល់ ទើប​បាន​ជា​ក្រុម Birmingham ​មិន​ព្រម​លក់​ឱ្យ ​ហើយ​បែរ​ជា​លក់​ឱ្យ​ទៅ​ក្រុម Dortmund ​វិញ។ ​តម្លៃ​ខ្លួន​ផ្ទេរ​របស់ Bellingham ​ត្រូវ​បាន​គេ​ដឹង​ថា​១៨​លាន​ផោន ហើយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

​Bellingham ​នេះ​លេង​នៅ​ក្រុម Birmingham ​មាន​ប្រាក់​ឈ្នួល​ត្រឹម​តែ​១៤៥​ផោន​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍ ​ប៉ុន្តែ​នៅ​ពេល​រូបគេ​ផ្លាស់​ទៅ​លេង​នៅ Dortmund ​នឹង​ទទួល​បាន​ដល់​ទៅ ​៦០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT