Vidal ​៖​លេង​បាល់​គ្មាន​អ្នក​គាំទ្រ ​ពិត​ជា​ពិបាក​

​ខ្សែ​បម្រើ ​Arturo Vidal ​បាន​អះអាង​ថា​បាល់ទាត់​ត្រលប់​មក​វិញ​នេះ ​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា ​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រមូល​អារម្មណ៍​ផ្ដោត​លើ​ការ​ប្រកួត​ណាស់​។

​ក្រុម Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​កាល​ពី​ពេល​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​មក​ត្រឹម​លេខ​២​វិញ​ក្នុង​តារាង La Liga ​។ ​ចំពោះ​ការ​លេង​មិន​ល្អ​នោះ​ដែរ ​ត្រូវ​បាន Vidal ​យល់​ឃើញ​ថា​ដោយសារ​តែ​មិន​មាន​អ្នក​គាំទ្រ​ចូល​ទីលាន ដើម្បី​ស្រែក​លើក​ទឹក​ចិត្ត​កីឡាករ ​ឱ្យ​ខំ​ប្រឹងប្រែង​ប្រកួត​។

​ខ្សែ​បម្រើ​ខាង​លើ​បាន​និយាយ​ថា​៖ “វា​ចម្លែក​ចិត្ត​ដែល​គ្មាន​អ្នក​គាំទ្រ​មក​ចូល​រួម។ ​អ្នក​គាំទ្រ​បាន​ផ្ដល់​អារម្មណ៍​ប្រកួត​ដល់​យើង ខណៈ​ដែល​ពេល​នេះ​មិន​មាន​ទៀត​នោះ​ទេ។ ​ពេល​នេះ​បរិយាកាស​ក្នុង​កីឡដ្ឋាន​គឺ​ប្លែក​ខ្លាំង​ពី​មុន​ណាស់។ អ្នក​មិន​មាន​អារម្មណ៍ ​សូម្បី​តែ​ចង់​ដើរ​ចូល​ទីលាន​ប្រកួត។ បាល់ទាត់​គឺ​ជា​បរិយាកាស​ដែល​អ្នក​គាំទ្រ​បាន​បង្កើត​ឡើង​”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT