Pep ​៖ ​ពេល Silva ​ចាកចេញ ​យើង​មិន​ត្រូវ​ការ​អ្នក​ថ្មី​ទេ ​ព្រោះ Foden ​អាច​ជួយ​បាន

​Phil Foden ​រក​បាន​២​គ្រាប់ ​ក្នុង​ជំនួប Manchester City ​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ៥-០ ​កាល​ពី​យប់មិញ​នេះ​។

កីឡាករ​វ័យ​២០​ឆ្នាំ​នេះ ​កំពុង​តែ​ឡើង​ជើង​ខ្លាំង​មែនទែន ​រហូត​ដល់​លោក Pep ​បាន​ចាត់​ទុក​រូបគេ ​ជា​អ្នក​ជំនួស​តំណែង​របស់​កីឡាករ David Silva ​ថែម​ទៀត​ផង​។ ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​បាន​និយាយ​ថា​៖ “ពេល David ​ប្រាប់​ថា​គាត់​នឹង​ចាកចេញ​ឆ្នាំ​នេះ ​ខ្ញុំ​បាន​ប្រាប់​ទៅ​ថ្នាក់​លើ​ថា​យើង​មាន Phil ​ដូច្នេះ​មិន​ចាំ​បាច់​ចំណាយ​ទិញ​អ្នក​ថ្មី​ទេ។ ​វា​ពិបាក​ក្នុង​ការ​រក​អ្នក​ជំនួស David ​ប៉ុន្តែ ​Phil ​មាន​ចំណុច​ពិសេស​ដែល​រូបគេ​នឹង​កាន់​តែ​ល្អ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត”។

​ខ្សែ​បម្រើ​របស់​អង់គ្លេស​ខាង​លើ​នេះ ​ត្រូវ​បាន​លោក Pep ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​មែនទែន​នា​រដូវ​កាល​នេះ​។ ​អ្នក​វិភាគ​ជា​ច្រើន ​បាន​អះអាង​ថា Phil Foden ​នឹង​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​របស់​អង់គ្លេស ​ដោយ​ត្រឹម​វ័យ​២០​ឆ្នាំ​រូបគេ​អាច​យក​ចិត្ត​របស់​អ្នក​ចាត់ការ Pep ​បាន​ទៅ​ហើយ​នោះ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT