លោក Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង គិតថាកូនក្រុមរបស់ខ្លួនសក្ដិសមបំផុតក្នុងការឈ្នះពានរង្វាន់កីឡាករល្អ Ballon d’Or នាឆ្នាំនេះ។
បារាំងបានលើកពានរង្វាន់ World Cup ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Antoine Griezmann, N’Golo Kante, Kylian Mbappe និង Paul Pogba សុទ្ធតែធ្វើបានល្អដូចគ្នា ក្នុងការជួយក្រុមបារាំងទទួលបានជ័យជម្នះយ៉ាងធំធេងនេះ។ ដោយសារតែដូច្នេះហើយ លោកDeschamps គិតថាសមាជិកកូនក្រុមរបស់លោកណាម្នាក់ ពិតណាស់គឺសក្ដិសមជាមួយពានរង្វាន់កីឡាករល្អជាងគេនេះណាស់។
គ្រូបង្វឹកដែលលើកពាន World Cup តាំងពីនៅជាកីឡាករបារាំងឆ្នាំ១៩៩៨ខាងលើនេះបាននិយាយថា៖ “ខ្ញុំសង្ឃឹមខ្ពស់ថាកីឡាករបារាំងសមនឹងឈ្នះ Ballon d’Or វាពិតជារឿងល្អណាស់។ អ្វីដែលពួកគេបានធ្វើនៅព្រឹត្តិការណ៍ World Cup ជាកត្ដាមួយធ្វើឱ្យពួកគេសមណាស់នឹងបានពាននេះ”។ ចំពោះ Ronaldo និង Messi គ្រូបារាំងរូបនេះក៏គិតដែរថាពួកគេនឹងនៅតែមានឈ្មោះជាបេក្ខភាពដណ្ដើមពានរង្វាន់នេះជានិច្ច៕ប្រភព៖ MARCA