ឈ្នះ​៥-០ ​មែន តែ Man City អាច​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ម្នាក់​រហូត​ចប់​រដូវ​កាល​

​ក្រុម Manchester City ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Burnley ​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ​នា​ការ​ប្រកួត English Premeir League ​។ ​

ទន្ទឹម​នឹង​លទ្ធផល​យ៉ាង​គាប់​ប្រសើរ​នេះ​ដែរ ​ក្រុម Man City ​ក៏​នឹង​ជួប​បញ្ហា​ខ្លះ​ផង​ដែរ។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ Sergio Aguero ​បាន​រង​របួស​ជង្គង់​ត្រូវ​​ប្ដូរ​ចេញ​នៅ​ជិត​ចប់​តង់​ទី​១។ ​របួស​នេះ​ដែរ ​ពិត​ជា​គួរ​ឱ្យ​បារម្ភ​ខ្លាំង ត្បិត​អី​ជង្គង់​នេះ​ក៏​ធ្លាប់​មាន​បញ្ហា​របួស​ច្រើន​លើក​មក​ហើយ​ដែរ។ ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​បង្ហើប​ថា​កីឡាករ​អាហ្សង់ទីន​រូប​នេះ ​អាច​នឹង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។

​បើ​មើល​ទៅ​លើ​ពិន្ទុ​ក្នុង​តារាង Premier League ​គឺ​ក្រុម Man City ​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ ​ព្រោះ​ថា​រូបគេ​នៅ​ក្រោម​ក្រុម Liverpool ​២០​ពិន្ទុ ​ពិបាក​ប្រជែង​យក​លេខ​១ ហើយ​បើ​ក្រុម​លេខ​៣ Leicester City ​វិញ ចាញ់​ពិន្ទុ​ពួកគេ​៩​ពិន្ទុ​ឯ​ណោះ។ ដូច្នេះ​អាច​និយាយ​បាន​ថា​លេខ​២ របស់ Man City ​អាច​ធានា​បាន​ដល់​ចប់​រដូវ​កាល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT