Leicester City នឹង​ចុះ​កុងត្រា​យក​កីឡាករថៃកាត់បារាំង​ Thanawat Suengchittawon

ក្លិប Leicester City ដែលស្ថិតក្នុងក្របខ័ណ្ឌ English Premier League គ្រោងនឹងបញ្ចប់កិច្ចពិភាក្សាលើ​ការ​ចុះព្រមព្រៀងមួយសម្រាប់ខ្សែបម្រើ ថៃ – បារាំង Thanawat Suengchittawon ពីក្លិប AS Nancy ។នេះបើយោងតាមរបាយការណ៍ពី Get France Football News ។

ខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះមិនទាន់បង្ហាញខ្លួនសម្រាប់ក្រុមឈុតធំរបស់​ក្លិប Nancy នៅឡើយទេ ទោះបីជាពេលខ្លះ កីឡាកររូបនេះបានធ្វើជាប្រធានក្រុមរបស់​ឈុតបម្រុងរបស់​ក្លិប​ក៏​ដោយ។ កិច្ចសន្យារបស់គាត់ជាមួយក្លិប​ AS Nancy នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនានេះ Leicester នឹងអាចចុះហត្ថលេខាលើខ្សែបម្រើរូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃ។

Thanawat ក៏ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុមជម្រើស​ជាតិ​បារាំងនៅកម្រិត U16 និង U17 ​ហើយ​កីឡាករលេង​ក្នុង​តំបន់​បម្រើ​រូបនេះ​អាច​ប្រើ​ប្រាស់​ជើងទាំងពីរបាន​ល្អ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT